ក្រុមសេះបង្កង់ Juventus នៅក្នុងរដូវកាលនេះ ហាក់បីដូចជាគ្មានបានលើកពានអ្វីនោះទេ ដោយបានធ្លាក់ចេញពី UEFA Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។

ដោយឡែកពានលីគកំពូល Serie A នេះវិញ Juventus តាមពីក្រោយក្រុមលេខ ១ Inter Milan រហូតដល់១២ពិន្ទុ ដែលធ្វើអោយ Juventus សង្ឃឹមតិចក្នុងការការពារដំណែងជើងឯករបស់ខ្លួន។ បច្ចុប្បន្ន Juventus ឈរនៅលេខ ៤ មាន ៥៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ៥ Napoli។  ហើយនៅក្នុងរាត្រីនេះ ក្រុមទាំងពីរនឹងត្រូវជួបគ្នា។ការធ្លាក់ទម្រង់លេងបែបនេះរបស់ Juventus  បានធ្វើអោយមានការជម្រុញ Ronaldo អោយចាកចេញពីទឹកដីអុីតាលី ទៅរួមរស់ជាមួយ Real Madrid សារជាថ្មី៕

ប្រភព: Being Sport Asia