សំរាមជារបស់កខ្វក់ដែលគ្មានអ្នកណាចង់ទៅប៉ះពាល់ជិតស្និទ្ធទេ ព្រោះវាមានផ្ទុកមេរោគច្រើន អាចធ្វើឲ្យយើងឈឺបាន។ ការបោះចោលសំរាមផ្ដេសផ្ដាសធ្វើឲ្យសារធាតុគីមី ចេញមកក្រៅអាចប៉ះពាល់ ដល់សុខភាពមនុស្សយើងធ្ងន់ធ្ងរ។ ក្រៅពីបង្កជា ជំងឺប៉ះពាល់សុខភាពការចោលសំរាមដោយគ្មាន សណ្ដាប់ធ្នាប់ក៏អាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ណាមួយដល់មនុស្សយើងគ្រប់គ្នាផងដែរដូចជា៖

១. ឆ្លងមេរោគ៖
– ឆ្លងមេរោគដល់ស្បែក ឬឈាម (បើយើងប៉ះពាល់នឹងសំរាមផ្ទាល់ ឬប៉ះពាល់ពេលមានដំបៅ )។
– ឆ្លងមេរោគភ្នែក និងប្រព័ន្ធផ្លូវដង្ហើម។
– កើតជំងឺផ្សេងៗ (បើយើងត្រូវសត្វស៊ីសំរាមជាអាហារខាំដូចជាកណ្ដុរ។ល។)។
– ឆ្លងមេរោគដល់ក្រពះ-ពោះ វៀន (តាមរយៈសត្វរុយទុំ លើសំរាមរួចទុំលើចំណីអាហារយើងញ៉ាំ)។

២.ជំងឺរ៉ាំរ៉ៃ
អ្នកធ្វើការជាមួយសំរាមច្រើនអាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ឬអាចឈានដល់កើតជំងឺ មហារីកក៏មាន៕