គ្នាយើងមួយចំនួនទំនងជា ធ្លាប់ជួបអាការៈបែកញើសនៅបាតដៃ ហើយដឹងថាវារំខានយើងយ៉ាង ណាផងដែរ។ អាការៈបែកញើសនៅបាតដៃនេះ អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងដែលគ្នាយើងគួរ ស្វែងយល់។ ខាងក្រោមនេះជា មូលហេតុមួយចំនួនអាចនាំឲ្យមានបញ្ហាបែកញើសបាតដៃនេះ។

១. បញ្ហាផ្លូវអារម្មណ៍
បើគ្នាយើងជួបបញ្ហាថប់បារម្ភ ស្រ្តេស ឬភ័យស្លន់ស្លោ ជាដើម នោះគឺសុទ្ធតែអាចនាំឲ្យយើងជួប បញ្ហាបែកញើសនៅបាតដៃនេះដូចគ្នា។ អ្នកជំនាញពន្យល់ថា ពេលយើងមានអារម្មណ៍មិនស្រួល ឬស្រ្តេស ខ្លាំងនឹងធ្វើឲ្យយើងមានអាការៈបែកញើសនៅបាតដៃនេះដែរ។

២. កត្តាបរិស្ថាន
នៅពេលមានអាកាសធាតុក្ដៅ ឬសើមសុទ្ធតែជាដើមចម នាំឲ្យយើងជួបបញ្ហាចេញញើសនៅបាត ដៃនេះដូចគ្នា។ មិនថានៅក្លៀក ក ឬបាតដៃទេ ពេលអាកាសធាតុក្ដៅ គឺអាចជាហេតុផលនាំឲ្យយើងចេញ ញើសនៅកន្លែងទាំងនេះបាន ។

៣. អាហារហូបចុក
របបអាហារមិនត្រឹមត្រូវក៏អាចនាំឲ្យយើងជួបបញ្ហាញើសនៅបាតដៃនេះដូចគ្នា។ បើយើងញ៉ាំខ្ទឹម ស ខ្ទឹមបារាំង ឬអាហារហឹរៗ គឺសុទ្ធជាដើមហេតុធ្វើឲ្យយើងបែកញើសបាន។ មួយវិញទៀត បើយើងជាអ្នកចូលចិត្តផឹកគ្រឿងស្រវឹង និងជក់បារីទៀតនោះ សារធាតុនៅក្នុងរបស់ទាំងនេះនឹងជំរុញឲ្យក្រពេញ ញើសផលិតញើសកាន់តែច្រើន និងធ្វើឲ្យមានញើសនៅបាតដៃផងដែរ៕