ក្រុមអធិរាជសរ Real Madrid ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះហង្សក្រហម Liverpool ក្នុងជើងទី ១ នៃក្របខ័ណ្ឌ UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ ក្នុងលទ្ធផល ៣-១។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ការប្រកួតប្រព្រឹត្តទៅបាន ២៧នាទី ខ្សែប្រយុទ្ធវ័យក្មេង Vinicius សុតបើកការនាំំមុខអោយ Real Madrid មុន ដោយរំលងបានប៉ុន្មាននាទី Asensio ក៏បន្ថែមគ្រាប់ទី ២ នៅនាទី ៣៦។ លុះឈានដល់វគ្គទី ២ ក្រុមភ្ញៀវ Liverpool បានវាយបកតាមបានមួយគ្រាប់មកវិញដោយកីឡាករ Salah។ ការប្រកួតអូសបន្លាយដល់នាទី ៦៥ ទើប Real Madrid អាចរកគ្រាប់បាល់ទី ៣ របស់ខ្លួនបាន ក្រោមថ្វីជើង Vinicius។

លទ្ធផល ៣-១នេះ មិនទាន់សម្រេចបានថា Real Madrid នឹងឡើងទៅវគ្គបន្តទៀតនោះទេ ដោយយើងត្រូវរងចាំការប្រកួតជើងទី ២ នៅទឹកដី  Anfield របស់ Liverpool វិញម្តង នៅថ្ងៃ ១៥ ខែមេសានេះ។