បញ្ហាមុខមុននេះ អាចធ្វើឱ្យបុគ្គលគ្រប់រូបបាត់បង់នូវទំនុកចិត្តរបស់ខ្លួន ជាពិសេសសម្រាប់នារី។ របបអាហារមានសារៈសំខាន់ណាស់មិនថា សម្រាប់សុខភាពរាងកាយ ឬស្បែក។ ដើម្បីជៀសវាងនូវបញ្ហា មុខមុនអ្នកគួររំលងប្រភេទអាហារទាំង ៤ ក្នុងរបបអាហារប្រចាំថ្ងៃ៖

១. បង្អែម
ពេលជាតិស្ករនៅក្នុងបង្អែមជ្រាបចូលទៅក្នុងខ្លួនវានឹងបម្លែងខ្លួនទៅជាអាស៊ីត រហូតដល់មានការ ពកឡើងនៃផ្នែកមួយចំនួននៃស្រទាប់ស្បែកដែលហៅថាមុន ។ ដូច្នេះ បើអ្នកមិនចង់ជួបប្រទះនូវបញ្ហា ស្បែកមុខនេះគួររំលងបង្អែមចោលខ្លះទៅ។

២. ប្រភេទអាហារចៀន ឬបំពង
អ្នកបានដឹងស្រាប់ហើយ ប្រភេទអាហារបំពងនេះគឺ សម្បូរទៅដោយជាតិខ្លាញ់ ឬប្រេងដែលមាន ផ្ទុកអាស៊ីតខ្លាញ់ធ្វើឱ្យមានការកកើតនៃមុននៅលើស្បែកព្រមទាំងធ្វើឱ្យអ្នកធាត់ដោយមិនដឹងខ្លួន។

៣. ទឹកដោះគោ
ទឹកដោះគោ មានផ្ទុកអរម៉ូនដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការលឿនជាងមុនហើយអាច បង្កើតជាជាតិខ្លាញ់នៅលើស្រទាប់ស្បែកដែលបង្កជាមុនផងដែរ។ ដូច្នេះ យកល្អអ្នកគួរទទួលទានទឹក ដោះគោក្នុងកម្រិតសមស្រប ឬដូរទៅទទួលទានទឹកសណ្ដែកវិញក៏ជាការល្អ។

៤. ប្រភេទគ្រឿងស្រវឹង
សុរាធ្វើឱ្យរាងកាយ ខ្វះជាតិទឹករហូតដល់ស្បែកមុខឡើងខ្លាញ់ និងអាចបង្កជាមុខមុនផងដែរ។ ដូច្នេះ បើអ្នកមិនចង់ឱ្យមានបញ្ហាស្បែកមុខកើតឡើងទេ គួរតែកាត់បន្ថយ ឬផ្តាច់ចោលការផឹកគ្រឿងស្រវឹង មួយរយៈ៕