ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ២០១៧ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនមិន​ដែល​ចាញ់​នោះ​ទេ​ពេល​ដឹងនាំ​ក្លិប​ត​ទល់​ជាមួយបឹង​កេតដោយ​
-២៩ ខែ មេសា​ឆ្នាំ២០១៧ ភ្នំពេញក្រោន ៤-០ បឹងកេត
-២៥ ខែ ឧសភា ឆ្នាំ២០១៧ បឹងកេត ១-២ ភ្នំពេញក្រោន
ចំណែក​លោក គឹម ភក្ដី​កាល​ពី​រដូវ​កាលមុន​ពេល​លោក​ដឹកនាំបឹង​កេត​ជួប​ភ្នំពេញ​ក្រោនក៏​មិនដែលចាញ់​ដែរដោយ
-២៦ខែកក្កដាឆ្នាំ២០២០ បឹងកេត ៣-១ ​ភ្នំពេញ​ក្រោន
-២៥​ខែតុលា ឆ្នាំ ២០២០ ភ្នំពេញ​ក្រោន ១-១ បឹង​កេត
រសៀល​នេះ​កំណត់​ត្រាមិនដែល​ចាញ់​នេះ​នឹង​ប្រែប្រួល ប្រសិន​បើ​មាន​ក្រុម​ណាមួយ​ឈ្មោះ ប៉ុន្តែ​បើ​ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធផលស្មើ​គ្នា គ្រូបង្វឹក​ទាំងពីរ​រក្សាកំណត់​ត្រាដដែល។ ការប្រកួតនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៣:៣០នាទី នៅកីឡាកដ្ឋាន Cambodia Airway Stadium នៅទឹកដីក្រុមបឹងកេត៕