ក្រុម AT Madrid បានភ្លាត់ចាញ់ និងស្មើ ធ្វើអោយបាត់បងពិន្ទុជាច្រើននៅប៉ុន្មានប្រកួតចុងក្រោយនេះនៃលីគកំពូលអេស៉្បាញ (La Liga)។

ជាក់ស្តែងដូចជាយប់មិញ AT Madrid បានភ្លាត់ចាញ់ Sevilla ១-០ ដោយ ១ គ្រាប់ជ័យជំនះរបស់ Sevilla ធ្វើបានដោយកីឡាករ Lucas Ocampos ជាបាល់ពិន័យ ១១ម៉ែត្រ។

បរាជ័យលើកនេះ ធ្វើអោយ Real Madrid និង Barcelona ឡើងមកកាន់តែកៀកក្នុងការប្រជែងពានជាមួយ AT Madrid ក្នុងរដូវកាលនេះ។ បច្ចុប្បន្ន AT Madrid មាន ៦៦ ពិន្ទុ ដោយក្រុមលេខ ២ Real Madrid មាន ៦៣ពិន្ទុ និង Barcelona មាន ៦២ពិន្ទុ(សល់មួយប្រកួតក្នុងដៃ)៕