បរទេស៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីនិងប្រទេសទីម័រខាងកើតបានបណ្តាលឱ្យមានការបាក់ដីនិងភក់ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥២ នាក់ត្រូវបាត់បង់ជីវិត្លាមៗ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីនិយាយថា កាលពីព្រឹកថ្ងៃអាទិត្យមានការរអិលបាក់ដីនិងលំហូរភក់នៅទូទាំងកោះអាដូណារ៉ា ដែលគ្រោះនេះបានបណ្តាលឱ្យមនុស្សចំនួន ៤១ នាក់បានស្លាប់និង ២៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ផ្ទះរាប់សិបខ្នងនៅប្រទេសឥណ្ឌូនេស៊ីត្រូវបានកប់នៅក្នុងភក់ឬត្រូវទឹកនាំទៅដោយទឹកជំនន់ ខ្យល់បក់ខ្លាំងបានធ្វើឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមិនអាចបញ្ជូននាវាទៅកាន់កោះដែលកំពុងរារាំងប្រតិបត្តិការជួយសង្គ្រោះបាន។ អាជ្ញាធរនិយាយថា ចំនួនជនរងគ្រោះ អាចនឹងកើនឡើង។

យោងតាមការព្យាករណ៍បង្ហាញថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅតាមតំបន់ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ការខូចខាតអាចរីករាលដាលបន្ថែមទៀត។

ប្រភព៖ nhk