ខ្សែប្រយុទ្ធ Harry Kane ​រកបាន ២គ្រាប់ ត្រឹមរយៈពេលតែ ៤នាទី ប៉ុណ្ណោះ ជួយអោយ Spur ស្មើជាមួយក្រុម Newcastle United។ ក្រោយរកបាន២ គ្រាប់នេះ បានធ្វើអោយ Kane ឈរលើកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេ ពោលរកបាន ១៩គ្រាប់ តាមពីក្រោយដោយ Mohamed Salah។

អ្វីដែលសំខាន់ Kane ក៏កំពុងនាំំមុខគេ ក្នុងនាមជាកីឡាករដែលបញ្ចូលបាល់អោយមិត្តរួមក្រុមច្រើនជាគេ ពោលគឺ ១៣លើកផងដែរ។ ការបង្ហាញទម្រង់ល្អបែបនេះ បានធ្វើអោយក្រុម Manchester City កំពុងតែចាប់អារម្មណ៍រូបគេខ្លាំង និងចង់នាំ Kane មកជំនួសដំណែង Aguero នៅរដូវកាលក្រោយផងដែរ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់: Telegram