ក្រុមតោខៀវ​ Chelsea បានស្គាល់ពាក្យថាចាញ់លើកដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel នៅក្នុងប្រមាណជា ១៣ប្រកួត គ្រប់កម្មវិធីទាំងអស់។

ការប្រកួតនេះធ្វើឡើងនៅទឹកដី Stamford Bridge របស់ Chelsea ដោយការប្រកួតចាប់ផ្តើមបាន ២៧នាទី កីឡាករ Pulisic បានសុតបើកការនាំមុខមុន ក៏ប៉ុន្តែ២នាទីបន្ទាប់  ខ្សែការពារ Thiago Silva ទទួលបានកាតក្រហមត្រូវបណ្តេញចេញ។ នៅបញ្ចប់វគ្គទី១ ទៅហើយ ពោលគឺនៅនាទី ៤៥+២ និង ៤៥+៤ កីឡាករ Matheus Pereira បានដាក់២ គ្រាប់នាំំមុខវិញអោយក្រុម West Brom។

ការប្រកួតឈានដល់វគ្គទី២ ក្រុម West Brom ហាក់បីដូចជាមានទំនុកចិត្តដោយរកបាន ២ គ្រាប់បន្ថែមទៀត នៅនាទី ៦៣ និង ៦៨។ បន្ទាប់មក Mason Mount ក៏រកបានតាមបាន ២-៤ មកវិញ នៅនាទី ៧១។ នៅតែមិនទាន់អស់ចិត្ត Callum Robinson ក៏ដាក់គ្រាប់ទី ៥ អោយ West Brom យកឈ្នះ Chelsea ៥-២។

បរាជ័យនេះ បានធ្វើអោយលោក Tuchel ស្គាល់ពាក្យថាចាញ់់លើកទី ១ របស់លោក ក្នុងនាមជាអ្នកចាត់ក្រុមតោខៀវ Chelsea។ បច្ចុប្បន្ន Chelsea ឈរនៅលេខ ៤មាន ៥១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ ៥ West Ham មាន ៤៩ ពិន្ទុ៕