បរទេស៖ យោងតាមការចោទប្រកាន់នេះ ក្រុមការងារប៉ុស្តិ៍យាមប្រចាំច្រកទ្វារព្រំដែនឡុងប៊ិញក្នុងអានយ៉ាងបានកត់សម្គាល់ឃើញថា ឈ្មោះ អាន ង៉ុកហា ភេទប្រុស អាយុ ៣៦ឆ្នាំ មកពីខេត្តហៃណាមភាគខាងជើង ,ឈ្មោះ ង្វៀន ឌឹកថៃ អាយុ ២១ឆ្នាំ កំពុងធ្វើដំណើរមកពីភាគខាងជើងនៃទីក្រុងហៃផុងនិងមនុស្សម្នាក់ទៀត ឈ្មោះ ង៉ៅ ជិះទូកម៉ូតូដឹកកាបូបប្លាស្ទិចខ្មៅគួរឱ្យសង្ស័យមកពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម នាវេលាម៉ោងប្រហែល ៨ និង ១០ នាទី យប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ ។

ខណៈពេល ដែលកម្លាំងសមត្ថកិច្ចព្យាយាមចូលទៅជិតអ្នកទាំងបី ភ្លាមៗនោះ ពួកគេបានប្រញាប់ប្រញាល់រត់ទៅ ភូមិតាន់ខាញ់ហាត ដោយបានជួលឡានមាន ៧ កៅអី ដើម្បីដឹងពួកគេទៅដល់ ស្រុកអានភូ។ បន្ទាប់មកអ្នកទាំង ៣ នាក់ បានទុកចោលថង់ប្លាស្ទិចខ្មៅ រួចចុះពីលើរថយន្តនៅផ្សារដុងគី ក្នុងឃុំគុកថៃ ដើម្បីរត់គេច។

ទោះជាយ៉ាងណាក្ដី កម្លាំងមុខងារ ចាប់បានជនសង្ស័យចំនួនពីរនាក់ដែលមានឈ្មោះ អាន ង៉ុកហា និង ង្វៀន ឌឹកថៃ រីឯបក្សពួកម្នាក់ទៀតឈ្មោះ ង៉ៅ បានរត់គេចខ្លួន។ ក្រោយមក ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ថង់ប្លាស្ទិចខ្មៅទាំង ៦ នៅក្នុងរថយន្តមានផ្ទុកសារធាតុញៀន ៤០ កញ្ចប់ដែលពួកគេបានជួលឱ្យដឹកពីកម្ពុជាទៅទីក្រុងហូជីមិញ។ ថ្នាំញៀន ៤០ កញ្ចប់នេះ ជាសារធាតុមេតំហ្វេតាមីននិងមានទម្ងន់ ៣៩,៧១ គីឡូក្រាម។

ប្រែសម្រួលដោយ៖ សុភាព
ប្រភព៖ tuoitrenews