KBN News ធ្លាប់បានចុះផ្សាយមួយលេខម្តងរួចមកហើយអំពីចម្ងល់ពលរដ្ឋមួយចំនួនជុំវិញការចាក់ដីលុបមាត់ច្រាំងទន្លេបាសាក់នៅត្រើយម្ខាឈមទល់មុខគ្នានឹងកោះពេជ្រ ស្ថិតក្នុងខណ្ឌច្បារអំពៅ ។

មហាជនមួយចំនួនមិនឆ្ងលើពីសកម្មមមាញឹករបស់ក្រុមហ៊ុន OCIC របស់មហាសេដ្ឋី ពង់ ឃាវសែ ដែលកំពង់សាងសង់ស្ពានកាត់ក្បាលទន្លេបាសាក់ពីកោះពេជ្រទៅកាន់តំបន់អភិវឌ្ឍថ្មីរាប់សិបហិកតាបានពីការលុបទន្លេនៅកោះនរាហ៍ដែលមានការអនុញ្ញាតវិនិយោគត្រឹមត្រូវពីរាជរដ្ឋាភិបាលនោះទេ តែអ្វីដែលពួកអ្នកនាំគ្នាទៅអង្គុយលេងមាត់ទន្លេកោះពេជ្រខ្លះឆ្ងល់នោះ គឺការចាក់ដីបំពេញលុបមាត់ច្រាំងនិងទន្លេបាសាក់ចាប់ពីទីតាំងអភិវឌ្ឍរបស់ក្រុមហ៊ុនឧកញ៉ា ពង់ឃាវសែ ឆ្ពោះមកខាងស្ពានច្បារអំពៅ មិនដឹងថាអ្នកបញ្ជាលុបនោះជានរណា ហើយការលុបច្រាំងទន្លេដែលច្បាប់ហាមនេះ មានការអនុញ្ញាតពីអាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធឬទេ ? ។

បើម្នាក់ៗ ឃើញគេលុបបាន នាំគ្នាលុបប៉ាតណាប៉ាតណីបែបអនាធិបតេយ្យបែបនេះ ទន្លេបាសាក់កាន់តែរួមតូច ។ សូមអាជ្ញាធរជួយស្រាយឲ្យផងទានណា?៕