ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំផ្លែស្វាយស្រស់ទៅកាន់ទីផ្សារវៀតណាមមានចំនួន ៨៥,៦៨៧.៣៨តោន គឺកើនឡើង ៩៣៣.៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ឯស្វាយស្រស់ដូចគ្នានេះបាននាំចូលទៅទីផ្សារថៃមានចំនួន១៦ ៨៩៧.២៨តោន គឺថយចុះរហូតដល់-២.៥៨% ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ។

នេះបើយោងតាមតារាងតួលេខប្រៀបធៀបលទ្ធផលនៃការនៃចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសកម្ពុជា ។

យ៉ាងណា ក្រសួងកសិកម្មមិនបានបង្ហាញពីតម្លៃផ្លែស្វាយស្រស់គិតជាគីឡូក្រាម ឬ តោននោះទេ ខណៈកសិករនិងអ្នកប្រកបរបរដាំនិងនាំស្វាយបានត្អូញត្អែរពីការធ្លាក់ចុះនៃតម្លៃស្វាយយ៉ាងគំហុក រហូត១គីឡូក្រាមថ្លៃ១០០ ឬ ២០០រៀល និងគ្មានអ្នកទិញថែមទៀត ៕