បរទេស៖ នាថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានរាយការណ៍ មានការឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៨១.៤៦៦ ករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយខែ ខណៈដែលរដ្ឋជាច្រើនបានរងគ្រោះដោយសារការរីការាលដាលនៃមេរោគនេះ។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ​ចំនួនករណីឆ្លងសរុបបានកើនឡើងដល់ ១២,៣ លាននាក់ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទីបីនៃមេរោគកូវីដនេះ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។

ទោះជាយ៉ាងណា រដ្ឋដែលរងគ្រោះជាងគេដោយសារជំងឺកូវីដ១៩ គឺរដ្ឋ Maharashtra ស្ថិតនៅភាគខាងលិច ដែលរហូតមកដល់ពេលនេះ បានរាយការណ៍ថា មានករណីថ្មីចំនួន ៤៣,១៨៣ ករណី ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការរាតត្បាតរាលដាលដល់ប្រទេសឥណ្ឌាក្នុងខែមីនាឆ្នាំ ២០២០។ ដោយឡែក រាល់ពេលចុងសប្តាហ៍ នឹងកំពុងពិចារណាលើវិធានការណ៍រឹតបន្តឹងរួមទាំងការបិទកន្លែងសាសនានិងការរឹតត្បិតការធ្វើដំណើរតាមរថភ្លើង។

ឥឡូវនេះ ប្រទេសឥណ្ឌា បានដាក់បម្រាមដ៏តឹងរឹងមួយ ដើម្បីគ្រប់គ្រងនៃជំងឺកូវីដ១៩នេះ តួយ៉ាងដូចកាលពីដើមឆ្នាំមុន ប្រទេសនេះត្រូវបានបន្ធូរបន្ថយច្បាប់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ក៏មានករណីខ្លះបានធ្លាក់ចុះបន្តិចផងដែ ។ ប៉ុន្តែ ការកើនឡើងថ្មីៗនៅឆ្នាំនេះបានបង្ហាញពីបញ្ហាប្រឈមដល់រដ្ឋាភិបាលដែលបានព្យាយាមអនុវត្តការដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីឆ្នាំមុន។ ចំពោះចំនួនអ្នកឆ្លងបានកើនឡើងភាគច្រើននៅក្នុង រដ្ឋឆាតតាស៊ីហ្គា, ខាណាតាកា, ផុនចាប, កេរ៉ាឡា, តាមិលណាឌូ, ចាចានិងម៉ាឌាយ៉ាប្រាដេស។

ប្រែសម្រួលដោយ៖ សុភាព
ប្រភព៖ Reuters