បរទេស៖ លោក Vo Thanh Quang ដែលជាប្រធានគណៈកម្មាធិការប្រជាជនមូលដ្ឋានក្នុងតំបន់ បាននិយាយថា ស្ត្រីម្នាក់ មានឈ្មោះ Tran Thi Tuyen អាយុ ៦០ ឆ្នាំ មកពីទីប្រជុំជន Cu Lao Dung ក្នុងខេត្ត Dong Thap ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃពុធ ពីបទក្លែងបន្លំធ្វើពិធីបុណ្យសពរបស់ខ្លួន ។

កាលពីថ្ងៃច័ន្ទ អ្នកស្រី Tuyen បានទិញក្តារមឈូសមួយហើយបានផ្ញើវាទៅផ្ទះដើម្បីរៀបចំពិធីបុណ្យសពក្លែងក្លាយសម្រាប់ខ្លួននាង។ នៅក្នុងពិធីបុណ្យសពសាច់ញាតិរបស់នាងត្រូវតែនិយាយថា នាងបានស្លាប់ដោយសារជំងឺនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានធ្វើចំណាកស្រុកនៅទីនោះដើម្បីស្វែងរកឱកាសធ្វើជំនួញ។ មូលហេតុដែលបណ្ដាលឲ្យអ្នកស្រីត្រូវបង្ខំចិត្តធ្វើបែបនេះដោយសារតែមានសម្ពាធពីអ្នកប្រមូលបំណុលរបស់នាង។

ទោះយ៉ាងណាសេចក្តីថ្លែងការណ៍នេះធ្វើឱ្យមានការសង្ស័យពីអាជ្ញាធរមូលដ្ឋានព្រោះថា កងកម្លាំងដែលមានមុខងារគួរតែជូនដំណឹងដល់ពួកគេអំពីការប្រុងប្រយ័ត្ននិងការត្រួតពិនិត្យប្រសិនបើមានសពត្រូវបានបញ្ជូនត្រឡប់ពីប្រទេសកម្ពុជាជាផ្លូវការក្នុងកំឡុងពេលនេះ។ ដោយភាពមិនអស់ចិត្តមន្រ្តីមូលដ្ឋានបានបើកក្តារមឈូសដើម្បីត្រួតពិនិត្ភ្លាមៗនោះស្រាប់តែរកឃើញខ្សាច់ចំនួន ៣ ថង់នៅខាងក្នុងមឈូស។

ទោះជាយ៉ាងណា សកម្មភាពរបស់អ្នកស្រី Tuyen គឺជាករណីក្លែងបន្លំហើយនឹងត្រូវស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀតដោយប៉ូលីសរបស់លោក Cu Lao Dung ។

ប្រែសម្រួលដោយ៖ សុភាព
ប្រភព៖ Tuoitrenews