បរទេស៖ ទីបំផុត វ៉ាក់សាំងរបស់ប្រទេសចិន Sinopharm និង Sinovac ដែលកម្ពុជាយើងកំពុងតែបើកយុទ្ធនាការចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនោះ ត្រូវប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញទិន្នន័យសុវត្ថិភាព និងទទួលស្គាល់ប្រសិទ្ធភាពវ៉ាក់សាំងទាំងពីរនេះ ហើយ។

លោក Alejandro Cravioto បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ក្រុមអ្នកជំនាញ SAGE នៃ WHO សង្ឃឹមថានឹងចេញអនុសាសន៍ស្តីពីការប្រើប្រាស់វ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ ។ វាមានប្រសិទ្ធភាពប្រហែល ៥០ ភាគរយ ឬលើស ៧០ ភាគរយ ហើយជាការពិតពួកគេមានទិន្នន័យសុវត្ថិភាពទាំងអស់ដើម្បីបង្ហាញថា វ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលប្រើនោះទេ ។

លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំង Sinopharm និង Sinovac អាចទទួលបានការចុះបញ្ជីបន្ទាន់របស់អង្គការសុខភាពពិភពលោកឆាប់ៗនេះ” ៕