បរទេស៖ កាលពីថ្ងៃច័ន្ទ ស្ត្រីអាយុ ៣៥ ឆ្នាំម្នាក់ ត្រូវបាន តុលាការនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទឆបោកប្រាក់ជាង ៨៨ ពាន់លានដុង (៣.៥ លានដុល្លារ) ។ស្រី្តដែលជាជនសង្ស័យមានឈ្មោះ Truong Thi Cao Thao មានទីលំនៅក្នុងទីក្រុង Thu Dau Mot ។

ដោយក្នុងនោះដែរ ស្រ្តីសង្ស័យ កំពុងបើកអាជីវកម្មមួយដែលរកប្រាក់ចំណេញខ្ពស់ហើយបានស្នើសុំការវិនិយោគមនុស្សដទៃទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីរូបនេះមិនបានចំណាយថវិកាសម្រាប់ប្រតិបត្តិការអាជីវកម្មណាមួយឡើយ ផ្ទុយទៅវិញ បែរជាបានប្រើប្រាក់របស់វិនិយោគិនថ្មីរបស់នាងដើម្បីបង់ការប្រាក់និងបង់បំណុលដល់ម្ចាស់បំណុលខ្លួនដែលមានស្រាប់។

ចាប់តាំងពី ខែកក្កដា ឆ្នាំ២០១៨ ដល់ ខែសីហា ​ឆ្នាំ២០១៩ អ្នកស្រីទទួលបានប្រាក់ជាង ១៥២ ពាន់លានដុង (៦.៥ លានដុល្លារ) ពីជនរងគ្រោះចំនួន ១១ នាក់។ នាងបានចំណាយប្រាក់ប្រមាណ ៧១១ លានដុង ដើម្បីបង់ការប្រាក់និងបានរក្សាទុកប្រាក់ចំនួន ៨១ ពាន់លានដុង (៣.៥ លានដុល្លារ) សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ ដើម្បីទទួលបានការទុកចិត្តពីជនរងគ្រោះ នាងបានសន្យា ថា ពួកគេនឹងទទួលបានការប្រាក់ចន្លោះពី ៣៥ ភាគរយក្នុងរយៈពេល ៣០ ថ្ងៃ

ក្រៅពីការកាត់ទោសជាប់ពន្ធនាគារមួយជីវិតហើយ នាងត្រូវបានតម្រូវឲ្យបង់ប្រាក់សំណងដល់ជនរងគ្រោះជាង ៩៨ ពាន់លានដុង (៤,២ លានដុល្លារ) ជាសំណង។ យ៉ាងណា អ្នកស្រីក៏ត្រូវបានចោទប្រកាន់ ពីបទសមគំនិតជាង ៦,៨ លានដុង (២,៨ លានដុល្លារ) ពីបុគ្គល ៧ នាក់ផ្សេងទៀតប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់នេះទេ។

ប្រែសម្រួលដោយ៖ សុភាព
ប្រភព៖ tuoitrenews