ការប្រកួតនេះប្រព្រឹត្តទឹកដីប្រទេសម៉ុងហ្គោលី ជាដែនដីមួយដែលពោរពេញទៅដោយភាពត្រជាក់ និងទឹកកក៕ ការប្រកួតចាប់ផ្តើមបានតែ១៣នាទី ខ្សែបម្រើ Minamino បានរកគ្រាប់បាល់នាំមុខមុន ដោយកីឡាករ Osako ធ្វើបាន ៣គ្រាប់៕ ចំណែកឯ Inagaki, Ito និង Furuhashi រកបានម្នាក់ ២គ្រាប់៕ ក្រៅពីនោះ កីឡាករ Asano, Morita និង Kamada ធ្វើបានម្នាក់មួយគ្រាប់ ដោយមួយគ្រាប់ទៀត កីឡាកររបស់ប្រទេសម៉ុងហ្គោលីធ្វើអោយចូលទីខ្លួនឯង៕

ជ័យជំនះដ៍ល្អក្រៃលែងនេះ ធ្វើអោយប្រទេសជប៉ុនឈរលេខ១ ក្នុងពូលមាន ១៥ ពីការប្រកួត ៥លើក ពោលគឺមិនដែលចាញ់នោះទេ៕ ជប៉ុនស្ថិតនៅពោល F ជាមួយប្រទេស តាជីគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ភូមា និងម៉ុងហ្គោលី៕