រាជធានភ្នំពេញ៖ អ្នកកស្រី ប្រាក់ ផល្លី ភរិយារបស់អតីតអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញ របស់កវី ជុំ ប៊ុនធឿន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ក្រោយពីឆ្លងជំងឺកូវីដ-១៩ ហើយកូនស្រីពៅរបស់គាត់ ក៏ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺ នៅថ្ងៃបន្ទាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយអ្នករស់នៅក្នុងតំបន់គីឡូម៉ែត្រលេខ៦ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះលោកស្រី ប្រាក់ ផល្លី ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺមួយនេះដែរ កាលពី៥ថ្ងៃមុន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរបេង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី កាលពី៣ថ្ងៃមុន ក្រោយពីស្ថានភាពជំងឺរបស់លោកស្រីមានសភាពធ្ងន់ធ្ងរពិបាកដកដង្ហើម ហើយកូនស្រីពៅរបស់អ្នកស្រីប្រាក់ ផល្លី រកឃើញវិជ្ជមានជំងឺ នៅថ្ងៃបន្ទាប់ និងបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យផងដែរ៕