ពិតជាមិនធម្មតាមែន ក្នុងរយះពេលដ៏ខ្លីសោះ ផលិតកម្មដាវីត្រា (Davitra Media) ដែលជាផលិតកម្មក្នុងស្រុកផលិតបទមិនចំលងពីគេ (Original Song) បានសម្រឹតសម្រាំងផលិតនូវបទ Original Song បានចំនួន១១០ បទ និងក៏បានផលិតជាMV ជាច្រើនបទផងដែរ ចាប់តាំងពីបើកដំណើការកាលពីចុងឆ្នាំ២០២០កន្លងមកនេះ។

ក្នុងចំណោមបទចម្រៀងទាំងឡាយដែលផលិតកម្មដាវីត្រាបានផលិតនោះគឺសុទ្ធសឹងទទួលបានការចាប់អារម្មណ៍ពីពុកម៉ែបងប្អូន ជាពិសេសគឺក្រុមអ្នកគាំទ្រតែម្តង ជាមួយនិងទឹកដមដ៏ក្រអួនក្រអៅពីសំណាកតារាចម្រៀងទាំង១០ដួងប្រចាំផលិតកម្ម។

លោក គិន កក្កដា ប្រធានចាត់ការទូទៅ នៃផលិតកម្ម ដាវីត្រា មេឌៀ (Davitra Media) បានបង្ហើបឲ្យដឺងថា នៅខណៈពេលនេះ Davitra Media បានសម្រិតសម្រាងបាន ១០១ បទហើយ ក្នុងនោះ MV ចំនួន ១០ បានចេញផ្សាយក្នុងបណ្តាញសង្គមផ្សេងៗរួមមាន Facebook និង YouTube។ ក្នុងចំណោមបទទាំងអស់ បទ «ផ្ងើរលុយចងដៃ ៛៨២០០០» បទ »អូនល្អម៉្លេះទេ» បទ »ស្រណោះប្រពន្ធដើម» បទ »សុំប្រាប់រឿងមួយ » និងបទ «ស្រីចិត្តកូរ៉ូណា» គឺជាបទដែលទទួលបានការគាំទ្រខ្លាំងគេពីសំណាក់ទស្សនិកជន។

ជាមួយនឹងមហិច្ឆតា ក៏ដូចជាការឈានទៅសម្រេចនូវគោលដៅរបស់ខ្លួន បច្ចុប្បន្ននេះ Davitra Media កំពុងតែគាស់កកាយកវីនិពន្ធ អ្នកចំរៀង អ្នកធ្វើភ្លេង និងអ្នកមានវិជ្ជាជីវ: និង ជំនាញ សិល្ប: ដើម្បី ប្រមូលផ្ដុំជាគ្រួសារសិល្ប:មួយដែល នឹងធ្វើអោយប្រទេសដទៃលើសកលលោកទទួលស្គាល់ពីសិល្បៈ វប្បធម៌ដ៏រុងរឿងរបស់កម្ពុជា។ នាពេលអនាគតដ៏ខ្លី ផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្មនៃបណ្តាប្រទេស នានាក្នុងតំបន់អាស៊ីដើម្បីរួមគ្នាផលិតបទចម្រៀងនិង ថតខ្សែភាពយន្តដើម្បីជួយលើកតម្កើង អភិវឌ្ឍវិស័យ សិល្បៈកម្ពុជាផងដែរ៕
ប្រសិនបើបងប្អូនចង់បាននូវបទចម្រៀង និង MV ថ្មីៗសូមចុចនូវតំណរភ្ជាប់ខាងក្រោម៖
Follow Us
• YouTube : https://youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
. https://bit.ly/3m1XFnK
. http://www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
. https://youtu.be/aGrw3qdxB6Q