នៅល្ងាចថ្ងៃច័ន្ទនេះ ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំប្រវត្តិសាស្រ្តក្លឹប Man City កីឡាករ Sergio Aguero បានប្រកាសថានឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយបានត្រូវបានក្លឹបមិនបន្តកុងត្រាថ្មី។

យោងទៅតាមសារព័ត៌មាន Manchester Evening News បានអោយដឹងថាក្លឹបលោក Pep កំពុងចរចាលើការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ទឹកដី Etihad។ សារព័ត៌មានបានបន្ថែមទៀតថាមិនមានខ្សែប្រយុទ្ធណាដែលសាកសមជាង Haaland ទៀតនោះទេ ដែលអាចជំនួសដំណែង Aguero បាននោះទេ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះក្រុម Dortmund ក៏ទើបតែបញ្ចេញតម្លៃខ្លួន Haaland ក្នុងតម្លៃ ១៨០លានផោន( ២១២លានដុល្លារ) ប្រសិនបើក្លឹបណាចង់បានខ្សែប្រយុទ្ធវ័យក្មេងនេះ។

ប្រភព: Sports Mole