ក្រុមមេឃខៀវ Manchester City បានបញ្ចាក់ច្បាស់ហើយថា​ នឹងព្រមបើកផ្លូវអោយ Aguero ចាកចេញពីកីឡាដ្ឋាន Etihad ក្រោយក្លឹបមិនបន្តកុងត្រា។ Aguero នឹងអស់កុងត្រាជាមួយ Manchetser City នៅពេលបញ្ចប់រដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង៉ទីននេះ រកបាន ២៥៧គ្រាប់ ក្រោយចំណាយពេល ១០ឆ្នាំ នៅ Manchester City ដោយបានជួយក្លឹបឈ្នះពានជាច្រើនដូចជា:Premier League ៤លើក, FA CUP ១លើក, League Cup ៥លើក និង  Community Shield ៣លើក។

Aguero អាចនឹងត្រូវបានផ្តល់កិត្តិយសក្នុងនាមជាវីរបុសក្លឹប ដោយក្រុមមេឃខៀវ Manchester City កំពុងតែសាងសង់រូបសំណាករបស់គេ អមជាមួយ Vincent Kompany និង David Silva។

ក្រោយចាកចេញពី Manchester City ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំនេះ អាចទំនងជាទៅចូលរួមជាមួយ Barcelona ឬក៏ Boca Junior៕

ប្រភព: Bleacher Report Football