(ភ្នំពេញ) នៅ​​ថ្ងៃ​ទី​២៦​​ មីនា​ ​២០២១​​ យុទ្ធនាការ​​ «ទឹក​ចិត្ត​កម្ពុជា» របស់​ ​ខ្មែរ ប៊ែវើរីជីស​ ​បាន​​​ឧបត្ថម្ភ​​​​ទឹក​​បរិសុទ្ធ​ កម្ពុជា ចំនួន​៤០០​​កេស​​​​ដល់​​សាលាខេត្តព្រះសីហនុ ស្នង​ការដ្ឋាន​នគរបាលខេត្ត​កណ្តាល ព្រម​ទាំង​សាលា​ស្រុកព្រះស្តេច និង​សាលា​ស្រុកពាមរក៍ ខេត្ត​ព្រៃ​វែង។

 លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​​ទំនាក់​​​ទំនង​​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ​មាន​​ប្រសាសន៍ថា៖ «​​​ខ្មែរ ប៊ែវើរីជីស តែងតែ​​នៅ​ក្បែរ​ពលរដ្ឋកម្ពុជា​​ជា​និច្ច។ ជាក់​​ស្ដែង​ យុទ្ធនាការ​​សប្បុរសធម៌​​ «ទឹកចិត្តកម្ពុជា» បាន​​ចូលរួម​​បរិច្ចាគ​​ទឹក​​បរិសុទ្ធ​​ដល់​ស្ថាប័ន​​៤​បន្ថែម​ទៀត​ ហើយយុទ្ធនាការ​នេះ​​នឹង​បន្ត​ឧបត្ថម្ភ​ដល់​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ ដែល​​កំពុង​ជួបការ​​​លំបាក​ដោយសារ​ការផ្ទុះ​​រីករាលដាលនៃ​វីរុស​កូវីដ-១៩»។

ការបន្តបរិច្ចាគទឹក​បរិសុទ្ធ​ កម្ពុជា​ ដល់ស្ថាប័ន​ទាំង​​៤ខាងលើនេះ គឺ​ក្នុង​គោល​បំណង​​ជួយ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​មាន​លទ្ធភាព​អាច​​​ចាត់ចែងទឹក​បរិសុទ្ធសម្រាប់​ប្រើប្រាស់នៅតាមទីតាំង​ធ្វើ​ចត្តាឡីស័ក ក្នុងអំឡុង​​ពេល​ប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាលនៃវីរុសកូវីដ-១៩ ដ៏កាច​សាហាវ​នេះ៕