មួយរយៈមុនមានព័ត៌មានក្លែងក្លាយមួយចំនួន ក៏ដូចជាការចែកសំឡេងលើបណ្ដាញ Telagram បាននិយាយថា លោក អ៉ឹម សុភី ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ទទួឡមរណៈភាពដោយសារជំងឺកូវីដ១៩ វាយលុកសួតធ្ងន់ធ្ងរ តែដំណឹងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាលច្រានចោលទាំងស្រុង ។

យ៉ាងណាមិញបើយោងទៅតាមទំព័រហ្វេសប៊ុករបស់លោកគ្រូពេទ្យម្នាក់បាន បានបង្ហាញឲ្យឃើញកាលពីយប់ថ្ងៃទី ២៥ ខែមីនា ថា លោក អ៉ឹម សុភី កំពុងមានជីវិត ហើយសុខភាពរបស់លោក ថែមទាំងល្អប្រសើរជាងមុនទៀតផង ។

ម្ចាស់ទំព័រហ្វេសប៊ុកខាងលើ បានសរសេរសារយ៉ាងដូច្នេះថា ៖ “ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតបានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមច្ចុរាជហើយក្រុមគ្រូពេទ្យនៅទីនេះបានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសះស្បើយក្នុងពេលឆាប់ៗ។ អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជម្ងឺទាំងបានឆ្លងផុតពីសោកនាថកម្មមួយនេះ។
អ្នកជម្ងឺនៅតែបន្តស្លាប់រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាពក្នុងការតថ្លៃនិងយមរាជដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។
ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសពមុនពេលបូជាសព ពិតជាពិបាកទទួលយកណាស់ រីឯសាកសពក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថាបងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួន។
ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតាតាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោកនាថកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោះកាចមួយនេះនឹងឆាប់រលត់ទៅវិញ”៕