នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចុះមកទទួល អ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ដែលស្នាក់នៅចំណុចអគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកជំងឺឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី ១ នៃអគារ ហុកអាន។ ហើយបច្ចុប្បន្ន អជ្ញាធរបានហ៊ុំទីតាំងជាបណ្ដោះអាសន្ន និងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ ៕