គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស្រេន វុធថា ត្រូវបានរងនូវការចោទប្រកាន់ថា បានប្រើប្រាស់គណនីហ្វេសប៊ុកនេះ ដើម្បីអំពាវនាវ រកជំនួយពីសប្បុរសធម៌ ជួយដល់កូនភ្លោះបីនាក់ ដែលម្ដាយឪពុកខ្វះលទ្ធភាព ហើយជននេះថែមទាំងប្រើប្រាស់គណនីធានាគារផ្ទាល់ខ្លួន ដើម្បីទទួលជំនួយពីសប្បុរសជនទៀតផង ។

ជាមួយគ្នានេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Roland Roland ដែលអះអាងថា ជាអាណាព្យាបាលរបស់កូនភ្លោះទាំងបីនាក់នោះ បានសរសេរថា ពេលដែលដឹងឈ្មោះ ស្រេន វុធថា ជួយបង្ហោះសារស្វែងរកជំនួយពីសបប្បុរសជន ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែពេលដែលទាក់ទងទៅ ឈ្មោះ ស្រេន វុធថា ក៏បានផ្ដាច់ទំនាក់ទំនង (ប្លុក) ដែលធ្វើឲ្យមានចម្ងល់យ៉ាងខ្លាំង ។

យោងតាមករណីខាងលើ បានផ្ដល់មេរៀនថ្មីមួយទៀត សម្រាប់ត្រិះរិះពិចារណាទាំងអស់គ្នា ៕