ក្រោយពីធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Champion League មានដំណឹងជាច្រើនថា Ronaldo អាចនឹងចាកចេញពីទឹកដីអុីតាលី ទៅរួមជាមួយក្លឹបចាស់របស់គេវិញគឺ Real Madrid។

បន្ទាប់ពីដំណឹងនេះ មានការចាប់អារម្មណ៍ខ្លាំង ថ្មីៗនេះនាយកប្រតិបត្តិក្លឹប Juventus លោក Fabio Paratici បានចេញមកបកស្រាយអំពីអនាគត Ronaldo នៅ Juventus ដោយលោកបាននិយាយថា” ក្រោយពីពិភាក្សាជាមួយថ្នក់ដឹកនាំក្លឹប ពួកយើងសម្រឹចចិត្តថានឹងមិនលក់ Ronaldo ទេ។ Ronaldo ជាកីឡាករដ៍ល្អម្នាក់នៅលើពិភពលោក ដូច្នេះគេត្រូវតែនៅជាមួយយើង”។

គួរបញ្ជាក់ផងដែរថា Ronaldo ចំណាយពែល ៣ឆ្នាំនៅ Juventus មិនធ្លាប់ឈ្នះពាន UEFA Champion League ម្តងណាឡើយ ពោលគឺធ្លាក់ត្រឹមវគ្គ ១៦ ក្រុម ទាំង៣ឆ្នាំ។

ប្រភព: Fabrizio Romano