រាជធានីភ្នំពេញ ៖ ក្រោយពីបាត់បង់ប្រពន្ធ ម្តាយ ដោយសារជំងឺកូវីដកំណាច ។ ពេលនេះ កូនស្រីរបស់តារាចម្រៀងជើងចាស់ លោកហួរ ឡាវី និងបងស្រីរបស់តារាចម្រៀង វី ឌីណែត បានឆ្លងជំងឺកូវីដ-១៩ ដែរហើយ ខណៈដែលនាងកំពុងមានផ្ទៃពោះ៧ខែ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង ត្រូវក្រុមគ្រូពេទ្យ រកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៤នាក់។ ក្នុងនោះមានស្រ្តីពោះធំ៧ខែ ម្នាក់ គឺអ្នកនាង វី ឌីណា ដែលត្រូវជាបងស្រីរបស់តារាចម្រៀងស្រី វី ឌីណែត និងត្រូវជាកូនស្រីរបស់តារាចម្រៀងជើងចាស់ហួរ ឡាវី។

យើងតាមគណនីហ្វេកប៊ុកឈ្មោះ Pich Kagnarith ដែលត្រូវជាសាមីអ្នកនាង វី ឌីណា បានបង្ហោះសារបញ្ជាក់ពីស្ថានភាពក្រុមគ្រួសាររបស់ខ្លួនថា « សូមអរគុណពូមីង បងប្អូនទាំងអស់ ដែលបានសួរសុខទុក្ខ ពួកខ្ញុំទាំងពីរ និងកូនតាំតូច មិនអីទេ សូមអ្នកទាំងអស់ថែរក្សាសុខភាព»៕