រាជធានីភ្នំពេញ៖ ប្រភពពីសិល្បករកម្ពុជា ដោយផ្អែកតាមលោក អឹម ជីវ៉ា បានឲ្យដឹងមុននេះបន្តិចថា ម្តាយរបស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម បានទទួលមរណៈភាពនៅព្រឹកនេះដោយសារជំងឺកូវិត១៩ នៅមន្ទីពេទ្យរុស្សី ។

នៅព្រឹកនេះ នេះបើតាមញ្ចាក់ឲ្យដឹងរបស់តារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយា នាយក្រឹម ដែលបានប្រាប់ផេកសិល្បករថា អ៉ឹម ជីវ៉ាអើយ ម្តាយស្រីពីន ស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង នៅមន្ទីពេទ្យរុស្សី សូមបងប្អូនជួយគាត់ផងគាត់ក្រណាស់ ហើយណាមួយទៀត ស្រីពីនក៏មិនអាចចេញមកបានដែរ ដោយសារស្រីពិនជាប់ធ្វើចត្តាឡីស័កនៅមន្ទីពេទ្យរុស្សី ! ។ យ៉ាងណាមិញ សម្រាប់ដំណឹងនេះ នៅមិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលនៅឡើយ ៕

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ តារាកំប្លែង ស្រី ពីន ដែលស្តិតនៅក្នុង ក្រុមកំប្លែងរបស់នាយក្រឹម បានប្រកាសទាំងព្រឹក ពីស្ថានភាពម្តាយរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក បាន ស្រីពីន បានប្រាប់ថា ម្តាយរបស់នាង មានជំងឺកូវីដ ១៩។ នេះពិតជាដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងព្រួយបារម្ភជាខ្លាំង។ អ្វីដែលគួរឲ្យព្រួយបារម្ភកាន់តែខ្លាំងនោះ ស្រី ពីន បានប្រាប់ថា “ម៉ាក់ខ្ញុំ មានកូវិត បង ប្អូនណាដែលបានប៉ះ បាល់ ម៉ាក់ខ្ញុំ សូមទៅយកសំណាក”។ ដោយទទួលដំណឹងថាអ្នកម្តាយជាទីស្រលាញ់ មានជំងឺកូវីដ ១៩ នោះ ធ្វើឲ្យតារាស្រីរូបនេះកាន់តែមានការព្រួយបាម្ភខ្លាំងឡើង។

ជាមួយគ្នានោះផងដែរ តារាកំប្លែង ស្រីពីនក៏បានធ្វើការបង្ហោះសារ ភ្ជាប់ជាមួយនឹង ការសូមអំពាវនាវ ដល់បងប្អូន សាច់ញាតិ ដែលបានប៉ះពាល់ ម្តាយរបស់នាង ដោយផ្ទាល់ និងដោយប្រយោល សូមប្រញាប់ទៅធ្វើតេស្ត រកជំងឺកូវីដ ១៩ ជាបន្ទាន់ និងធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការអាណិត និងសូមឲ្យ អ្នកមីង ឆាប់ជាសះស្បើយ ពីជំងឺដ៏សាហាវនេះ។