ថ្នាក់ដឹងនាំក្រុម Monchengladbach បានប្រកាសពីខែមុនថាគ្រូបង្វឹកបច្ចុប្បន្ន លោក Marco Roseនឹងចាកចេញពីក្លឹបនៅបំណាច់រដូវកាលនេះ។

ដោយអ្នកដែលនឹងមកជំនួសអាចជាវីរបុរសរបស់ក្លឹបហង្សក្រហម Liverpool គឺ Xabi Alonso។ អតីតខ្សែបម្រើដ៏ល្អមួយនេះបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៧។ Alonso បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹក UEFA Elite បានវិលត្រឡប់ទៅកាន់ Real Madrid វិញដើម្បីដឹកនាំក្រុមអាយុ ១៤ឆ្នាំ (U14)។

វាពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីរឿងនេះ អ្នកគាំទ្រស្ទើ​តែមិនអាចរង់ចាំមើលពីរបៀបដែលគាត់ដឹកនាំ និងទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌ Bundesliga៕

ប្រភព: Sky Sport