ខេត្តកណ្តាល៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានចុះហ៊ំព័ទ្ធ និងពិនិត្យមើលទីតាំង មន្ទីសម្រាកព្យាបាល & សម្ភព សុខា បញ្ញា ដែលមានទីតាំងតាមបណ្តោយផ្លូវ ១០៦ ផ្ទះលេខ២២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីតារាចម្រៀង លោក ថែល ថៃ ធ្លាប់បានចូលសម្រាក និងពិនិត្យសុខភាពនៅទីនេះ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ហើយពេលនេះ លោក ថែល ថៃ បានទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឃើញថាមានវិជ្ជមានកូវីត១៩ ហើយ៕