ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ Real Sociedad ដល់ក្នុងដីក្នុងលទ្ធផល ៦-១ ក្នុងក្របខ័ណ្ឌលីគកំពូលអេស៉្បាញ La Liga។

ដោយការប្រកួតនេះអូសបន្លាយរហូតដល់ជិតចប់វគ្គទី ១ ទើបមានគ្រាប់បាល់ពោលគឺធ្វើបានដោយ Griezmann នៅនាទី ៣៧ និងបន្ថែមគ្រាប់ទី ២ នៅនាទី ៤៣ ដោយខ្សែការពារស្លាបស្តាំ Sergio Dest៕ ឈានដល់វគ្គទី ២  Sergio Dest ដដែលក៏រកបានគ្រាប់ទី ៣ ដោយ Messi រកបាន២ គ្រាប់បន្ថែមទៀត និង Demebele ក៏រកបានគ្រាប់ទី ៦។  ចំណែកមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះ Real Sociedad ធ្វើបានដោយកីឡាករ Ander Barrenetxea។

ជ័យជំនះ ៦-១ នេះ បានជួយអោយ Barcelona ឈរនៅលេខ២ តាមពីក្រោយក្រុមកំពូលតារាង AT Madrid  ៤ពិន្ទុ៕