ក្រុមកញ្ជ្រោង Leicester City បានឡើងទៅវគ្គ ៤ ក្រុមចុងក្រោយពានរង្វាន់ FA CUP បន្ទាប់ពីទម្លាក់បិសាចក្រហម Manchester United ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣-១។

ខ្សែប្រយុទ្ធវ័យក្មេង Kelechi Iheanacho បានដាក់មួយគ្រាប់មុននឹងនាទី ២៤ មុនពេលដែល Greenwood រកបានគ្រាប់តាមស្មើនៅនាទី ៣៨។ កាប្រកួតឈានដល់វគ្គទី ២ Leicester City បានបន្តរកបានពីរគ្រាប់ជាបន្តទៀត ពោលគឺនៅនាទី ៥២ ដោយខ្សែបម្រើ Youri Tielemans និង នាទី ៧៨ដោយ Kelechi Iheanacho។ ៣-១ នេះល្មមគ្រប់គ្រាន់អោយក្រុម Manchester United ហាលអាវត្រឹមវគ្គ ៨ក្រុម។

នៅវគ្គ ៤ ក្រុមចុងក្រោយ Leicester City ត្រូវជួប Southampton ស្របពេលដែល Chelsea ត្រូវប៉ះមេឃខៀវ Manchester City៕