ខ្សែប្រយុទ្ធ Karim  Benzema ត្រូវបានគេកត់សម្គាល់ឃើញថា ម្រៀមដៃរបស់គាត់រុំបង់តាំងពីឆ្នាំ ២០១៩ មក៕ ហេតុផល់នោះគឺម្រៀមដៃកូនរបស់គាត់បានបាក់តាំងពីខែមករា ឆ្នាំ ២០១៩ ដោយក្រុមគ្រូពេទ្យបានស្នើរសុំអោយ Benzema ទទួលការវះកាត់ ក៏ប៉ុន្តែកីឡាករសញ្ជាតិបារាំងនេះ បានបដិសេធដោយគាត់បាននិយាយថា​:“Real Madrid កំពុងត្រូវការខ្ញុំ ប្រសិនបើវះកាត់ខ្ញុំត្រូវសម្រាកយ៉ាងតិច ២ខែ ដូច្នេះខ្ញុំសុខចិត្តស៊ូលេងទាំងឈឺ ជាមួយបង់រុំនេះប្រសើរជាង”។

អស់រយៈពេល ២ឆ្នាំហើយដែល Benzema លេងបាល់ជាមួយបង់រុំនេះ។ ការពលីដើម្បីក្លឹបបែបនេះ ធ្វើអោយម្ចាស់ក្លឹប និង គ្រូបង្វឹកលោក Zidane បានសរសើរដល់ទឹកចិត្តរបស់ Benzema ដែលមិនព្រមបោះបង់ក្លឹបនៅពេលមានអាសន្ន ដោយទ្រាំលេង ទាំងឈឺ។ ប៉ុន្មានប្រកួតចុងក្រោយនេះ Benzema លេងត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ បុន្តែអាចរកគ្រាប់បាល់បានដល់ ៨គ្រាប់៕