អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៤៦ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា សពខាងលើជាជនជាតិខ្មែរ បានស្លាប់ដោយសារជំងឺកូវីដ ដោយមិនមានជំងឺគួបផ្សំទេ។ សព មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទោលគោក រាជធានីភ្នំពេញ ។

ព័ត៌មានលម្អិតយ៉ាងណានោះ ក្រសួងសុខាភិបាល​ នឹងបញ្ជាក់ពេលក្រោយ ៕