ម្ដាយរបស់តារាចម្រៀង វី ឌីណែត ឈ្មោះ ងឿន សុថានី បានស្លាប់នៅថ្ងែទី១៩ខែមីនាឆ្នាំ២០២១នេះ នៅវេលាម៉ោង១១និង៤៥នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅបណ្ដាញសង្គមហ្វេសប៊ុក ។

តាមរយៈព័ត៌មានក្នុងស្រុក លោក សាស្តា្រចារ្យ ងី​ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅរសៀលថ្ងៃនេះថា ម្តាយ​តារាចម្រៀង វី ឌីណែត ដែលបានស្លាប់ ក្នុងអំឡុងពេលព្យាបាលជំងឺកូវីដ៩ នេះ ត្រូវធ្វើការបូជាជាបន្ទាន់ ។

យ៉ាងណាមិញ ជុំវិញការស្លាប់របស់អ្នកស្រី ងឿន សុថានី នៅមិនទាន់មានការបញ្ជាក់ពីសំណាក់ក្រសួងសុខាភិបាល ថាតើអ្នកជំងឺដែលស្លាប់នោះស្លាប់ដោយសារជំងឺកូវីដ១៩ឬយ៉ាងណានោះទេ ៕