រាជធានីភ្នំពេញ ៖ ក្រោយពីឆ្លងជំងឺកូវីដ និងចូលសម្រាកនៅមន្ទីរពេទ្យបានមួយរយៈខ្លី លោកស្រី ងឿន សុថានី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។

លោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។

ចំណែក តារាចម្រៀងវី ឌីណែត ជាកូនស្រី បានបង្ហោះសារក្តុកក្តួលថា « ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ។ ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើង កូននឹងរឹងមាំ។ សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ។ ម៉ាក់ខូចហើយក៏មិនអាចឃើញសុំបីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន ។ សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ។ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ។ វាលឿនពេកហើយម៉ាក់អើយ»៕