យោងតាមគណនីហ្វេសប៊ូករបស់ផេកសិល្បករកម្ពុជា បានបង្ហោះឲ្យដឹងថា ថ្ងៃនេះ កញ្ញាភេទទី៣ សុខពិសីតូច មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីប៉ះពាល់ជាមួយ កក្កដា សុភ័ណ្ឌ ! ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរពីមិត្តភក្តីរបស់កញ្ញាភេទទី៣រូបេនះ។

កញ្ញា យេយេ ដែលជាតារាសម្តែងភេទទី៣ បាននិយាយ នៅល្ងាចនេះថា សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ជាមួយ សុខ ពិសីតូច មេត្តាទៅពិនិត្យអោយហើយព្រោះពេលនេះគាត់បានទទួលលទ្ធផល វិជ្ជមានកូវីដ១៩ ហើយគាត់កំពុងតែធ្វើដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជូនពរកូនឣោយឆាប់ជា ។

ប្រភពពី៖ អ៉ឹម ជីវ៉ា