ខេត្តស្ទឹងត្រែង ៖ ដូចប្រិយមិត្តជ្រាបហើយ កាលពីប៉ុន្មានសប្តាហ៍មុន ស្រី្តនគរបាលសណ្ដាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អ្នកស្រី ស៊ីថុង សុខា ដែលបំបៅកូនតូច ខណៈដែលកំពុងពេញភារកិច្ច ដែលធ្វើឲ្យមហាជនកោតសរសើរ និងរំជួលចិត្តចំពោះស្រ្តីជាមន្ត្រីនគរបាលរូបនោះជាខ្លាំង ហើយនៅពេលនេះ ស្រ្តីនគបាលរូបនោះ ត្រូវបានដំឡើងឋានន្តរស័ក្តិ ហើយ។

លោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ការដំឡើងឋានន្តរស័ក្តិរបស់ស្រី្តនគរបាលអ្នកស្រី ស៊ីថុង សុខា ពីអនុសេនិ៍ទោ(ស័ក្តិ២) ទៅអនុសេនិ៍ឯក(ស័ក្តិ៣) ដោយសារសាមីខ្លួនខិតខំបំពេញការងារ។ ប៉ុន្តែលោកបញ្ជាក់ថា ការឡើងឋានន្តរស័ក្តិនេះ មិនពាក់ព័ន្ធនឹងករណីបំបៅកូនកា លពីពេលថ្មីៗនេះទេ ដោយក្រុមការងារស្នើឲ្យថ្នាក់លើដំឡើងឋានន្តរស័ក្ដិគាត់(អ្នកស្រី សុខា) តាំងពីមុនករណីបង្ហោះរូបបំបៅកូន ។ រីឯស្រី្តនគរបាលចំនួន៥នាក់ ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិដែរ៕