នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១នេះ នាយចឺម និងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌ បានឱ្យដឹងថា នាយចឺម មានការពាក់ព័ន្ធជាមួយ នាង អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបនៅរសៀលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយចឺមព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក និងធ្វើតេស្តវីវុសកូវីដ-១៩តែម្តង ៕