(ភ្នំពេញ)៖ នៅ​ថ្ងៃទី​១៥ មីនា ២០២១​ យុទ្ធនាការ​ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​បន្ត​​​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ កម្ពុជា ចំនួន​៤០០​កេស​​ដល់​មន្ទីរពេទ្យ​៤ផ្សេង​​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​​រួមមាន​​ មន្ទីរពេទ្យមិត្តភាព​​កម្ពុជា​-ចិន​ ព្រះ​​កុសុមៈ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ និង​មន្ទីរពេទ្យកាល់ម៉ែត​ ដែល​កំពុង​​ផ្តល់​​សេវា​​ចាក់​វ៉ាក់​សាំង​បង្ការវីរុស​​កូវីដ-១៩។ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ទើប​​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា និង​ភេសជ្ជៈផ្សេង​ៗ​ចំនួនជាង​៥០០០​កេស ក្នុងដើមឆ្នាំ​២០២១នេះ​ ហើយ​នឹង​​​បន្ត​បរិច្ចាគ​រហូត​ដល់​អស់​៣​ម៉ឺន​កេស។

យុទ្ធនាការសប្បុរសធម៌ឈ្មោះ​ថា «ទឹកចិត្ត​កម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹក​បរិសុទ្ធ កម្ពុជា ដល់មន្ទីរពេទ្យ ដែល​កំពុង​​​ផ្តល់​​​សេវា​​ចាក់​វ៉ាក់​សាំង​បង្ការវីរុស​​កូវីដ-១៩​ សរុបមក​ដល់ថ្ងៃទី​១៥​ មីនា បាន​ចំនួន​៨​មន្ទីរពេទ្យហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនទៅដល់​វេជ្ជប​ណ្ឌិត គ្រូពេទ្យ និង​ពលរដ្ឋ ដែលមកទទួលវ៉ាក់សាំង​ការពារ​វីរុស​កូវីដ-១៩៕