ភ្នំពេញ ៖ វាលវែងជាស្រុកមួយនៅដាច់ស្រយាល និងក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលមានចំងាយពីទីរួមខេត្តពោធិ៍សាត់ប្រមាណជាង១០០គីឡូម៉ែត្រ ។ ថ្វីត្បិតតែស្រុកនេះ ស្ថិតនៅដាច់ឆ្ងាយពីទីរួមខេត្តក្ដី តែធនាគារអេស៊ីលីដា ក៏បានទៅដល់ទីនោះ ដើម្បីបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនហើយ ដោយបានបំពាក់ម៉ាស៊ីនធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិជូនអតិថិជននៅក្នុងស្រុកនេះផ្ទាល់តែម្ដង ។

បើអតិថិជនធ្វើដំណើរទៅលេងស្រុកវាលវែង ដោយធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់តាមផ្លូវជាតិលេខ៥៥ ទៅដល់ស្រុកវាលវែង នឹងឃើញបន្ទប់ធំមួយរបស់ធនាគារអេស៊ីលីដា ដែលជាបន្ទប់សម្រាប់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិរបស់អេស៊ីលីដា ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារអេស៊ីលីដាឱ្យដឹងថា ទីណាមានអតិថិជនរបស់ខ្លួនទីនោះ មានធនាគារអេស៊ីលីដា ហើយអេស៊ីលីដាក៏បានបំពាក់បច្ចេកវិទ្យាទំនើបៗសម្រាប់អតិថិជនរបស់ខ្លួនប្រើប្រាស់មិនថានៅតំបន់ណានោះទេ ជាក់ស្ដែងនៅក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់នេះជាដើម បើទោះបីជានៅឆ្ងាយពីទីរួមខេត្តពោធិ៍សាត់ក្ដី ។

លោកស្រីសុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានអោយដឹងថា ការបង្កើតឱ្យមានទីកន្លែង បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិ គឺដើម្បីសម្រួលនិងបំពេញតម្រូវការអតិថិជនដែលតែងឆ្លងកាត់ទៅលេងស្រុកវែងវាល ដែលជាស្រុកសំបូរធនធានធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិ ហើយរដ្ឋាភិបាលកំពុងអភិវឌ្ឍរមណីយដ្ឋានថ្មីៗជាច្រើន ។ លោកស្រីមានប្រសាសន៍ថា៖« ស្រុកវាលវែងក៏ជាស្រុកមួយដែលមានសក្ដានុពលសេដ្ឋកិច្ច ដូច្នេះការបំពាក់នូវសេវាកម្មធនាគារអេស៊ីលីដានឹងសម្រួលដល់អតិថិជន ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ទីក្រុងឬទីរួមខេត្តនៃខេត្តពោធិ៍សាត់ដែលត្រូវចំណាយពេលវេលាយូរនោះដែរ ។ អតិថិជនអាចធ្វើប្រតិបត្តិការរបស់ខ្លួនដោយស្វ័យប្រវត្តិនូវទីតាំងដែលអេស៊ីលីដាបានបំពាក់ជូននៅស្រុកវាលវែងស្រាប់ » ។

https://1.bp.blogspot.com/-fqVl7xv4N7k/YE1VhMhLf5I/AAAAAAAAg74/xYOCJa28uoMbpLccUhLnX5qvZuZ5sJ-GACLcBGAsYHQ/s2048/T2500038.JPGលោកស្រី បន្ថែមថា ការដាក់បម្រើសេវាកម្មធនាគារស្វ័យប្រវត្តិនេះឡើង អតិថិជនអាចធ្វើប្រតិបត្តិការដោយខ្លួនឯង ២៤/២៤ម៉ោងតាមតម្រូវការជាក់ស្ដែង ដូចជាការដាក់ប្រាក់ផ្ទេរប្រាក់ ឬបើកគណនីជាដើម ។

គួរបញ្ជាក់ថាអេស៊ីលីដា គឺជាប្រជាធនាគារដែលមានន័យថាធនាគារសម្រាប់ប្រជាជនដូច្នេះទីណាមានប្រជាជនទៅដល់ទីនោះ នឹងមានសេវារបស់ធនាគារសម្រាប់បម្រើជូនអតិថិជនរបស់ខ្លួន ទៅតាមតម្រូវការជាក់ស្ដែង ដែលធ្វើឱ្យធនាគារមួយនេះ នៅតែបន្តជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា និងពង្រីកប្រតិបត្តិការទៅកាន់ក្រៅប្រទេសផងដែរ ៕