Pages-SiemReap Rooms and Café គឺជាងហាងកាហ្វេតូចមួយដែលពុំសូវមានអ្នកស្គាល់ និងនៅចំកណ្ដាលក្រុងសៀមរាបតែម្ដង។ ហាងកាហ្វេនេះមានទីតាំងស្ថិតនៅខាងមុខសណ្ឋាគារ VIROTH’S រឺក៏ផ្លូវចូលសាលារៀន ACE ចាស់។ នៅជុំវិញបរិវេណហាងសម្បូរទៅដោយដើមឈើតូចធំជាច្រើន ស្ទើរតែធ្វើអោយយើងមើលមិនឃើញអាគាររបស់ហាងកាហ្វេមួយនេះ។
លើសពីនេះទៅទៀតពេលដែលយើងដើរចូលដល់ខាងក្នុងភ្លាម យើងនឹងឃើញពីការរៀបចំមានលក្ខណៈខុសប្លែកពីហាងដទៃ ដោយសារតែអាគារនេះមានអាយុកាលយូរនិងផ្នែកខាងក្នុងភាគច្រើនត្រូវបានគេទុកដូចលក្ខណៈដើម ដោយមិនមានការកែច្នៃឬលាបពណ៌ថ្មីឡើយ។ មួយវិញទៀតគ្រឿងសង្ហារឹមទាំងអស់គឺ សុទ្ធតែជារបស់សាមញ្ញដែលយើងធ្លាប់ឃើញកាលពីមុន ដែលធ្វើយើងហាក់មានអារម្មណ៍ដូចជាត្រលប់ទៅកាន់អតីតកាលឬទសវត្សទី 60។
នៅទីនេះមានលក់ភេសជ្ជៈ នំ និងម្ហូបគ្រប់ប្រភេទជាមួយនឹងតម្លៃសមរម្យ ហើយបើកចាប់ពីពេលព្រឹកព្រលឹមរហូតដល់យប់។ សម្រាប់អ្នកដែលចូលចិត្តកន្លែងស្ងប់ស្ងាត់ ប្រាកដជាពេញចិត្តជាមួយនឹងកន្លែងនេះហើយ។ ចំពោះអ្នកដែលចូលចិត្តថតរូបក៏ពុំគួរមើលរំលងដែរ។
ប្រភព: Siem Reap Vibes
រូបភាព: Pages-SiemReap Rooms and Café