រាជធានីភ្នំពេញ៖ កាលពីម្សិលមិញ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់កូនស្រី គឺតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស និងប្រពន្ធរបស់លោក បានឆ្លងជំងឺកូវីដ-១៩ ហើយថ្ងៃនេះ លទ្ធផលសំណាកចេញមកហើយ គីអវិជ្ជមាន។

លោកអ៊ុក ណារីម បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក នៅមុននេះបន្តិច មានខ្លឹមសារថា «សូមអបអរសាទរលោកគ្រូ ហួរ ឡាវី បានធ្វើតេស្តលើកទី១ ទទួលលទ្ធផល អវិជ្ជមាន(ខ្ញុំបាទ ទើបទទួលទូរស័ព្ទពីលោកគ្រូ មុននេះ) សូមជូនពរលោកគ្រូ ឲ្យការធ្វើតេស្តលើកក្រោយជាបន្តបន្ទាប់តាមចំនួនកំណត់របស់ក្រសួងសុខាភិបាល សូមអវិជ្ជមានទាំងអស់ទៀត និងសូមលោកគ្រូមានសុខភាពល្អ។ #បើមិនមានការចាំបាច់សូមបងប្អូនកុំចេញក្រៅផ្ទះ #សូមកុំភ្លេចអនុវត្ត៣កុំ ៣ការពារ»។

សូមបញ្ជាក់ថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់កូនស្រី គឺតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស និងប្រពន្ធរបស់លោក បានឆ្លងជំងឺកូវីដ-១៩។

ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក លោក ហួរ ឡាវី ធ្វើឡើងបន្ទាប់ពីកូនស្រីរបស់តារាចម្រៀងជើងចាស់នេះ គឺតារាចម្រៀងស្រីល្បីឈ្មោះជ្រកក្រោមទ្រនំហង្សមាសកញ្ញា វី ឌីណែត ត្រូវបានពិនិត្យរកឃើញថា ឆ្លងជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២១ បន្ទាប់មកប្រពន្ធលោក ក៏ឆ្លងជំងឺនេះដែរ៕