រាជធានីភ្នំពេញ ៖ លោក ឆេង ពន្លកនេត្រា ត្រូវជាស្វាមីរបស់អ្នកនាងប៉ែន ស្រីពេជ្រ ពិធីការិនីល្បីឈ្មោះប្រចាស្ថានីយទូរទស្សន៍រស្មីហង្សមាស បានឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកនាងបានធ្វើតេស្ត រកមេរោគដែរ ប៉ុន្តែមិនទាន់ បានលទ្ធផលនៅឡើយ ។

យោងតាមហ្វេសប៊ុក របស់ពិធីការិនី រូបស្រស់នេះ បង្ហាញនាព្រឹកថ្ងៃទី១២ មីនានេះបានឲ្យដឹងថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា ។

នាងខ្ញុំនិងស្វាមីបានធ្វើតេស រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផលវិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាន
នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»៕