រាជធានីភ្នំពេញ ៖ ពិធីការិនីផ្នែកកំសាន្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្វាមីរបស់នាង គឺ លោកឆេង ពន្លកនេត្រា បានឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកនាងបានធ្វើតេស្ត រកមេរោគដែរ ប៉ុន្តែមិនទាន់ បានលទ្ធផលនៅឡើយ ពោលគឺកំពុងរង់ចាំលទ្ធផល ទាំងអារម្មណ៍ភ័យបុកពោះ។

ពិធីការិនីប៉ែន ស្រីពេជ្រ បានបង្ហោះលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១២ មីនានេះបានឲ្យដឹងថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា ។

នាងខ្ញុំនិងស្វាមីបានធ្វើតេស រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផលវិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃដើម្បីបន្តតាមដាននាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»៕