ខេត្តព្រះសីហនុ​៖ កាលពីយប់ម៉ោង១១និង៣០នាទី​ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២១ កំលាំងយាមការពារគោលដៅធ្វើចត្តាឡីស័ក បានធ្វើការឃាត់ខ្លួនស្រីជនជាតិចំនួន២នាក់ ដែលបានយកមី​កំប៉ុង​ លួចបង្កប់សារធាតុញៀន ទៅឲ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័កប្រើប្រាស់នៅអគារបុគ្គលិកស្នាក់នៅ ឆាង ឆឹង ស្ថិតនៅ ក្រុម២៦ ភូមិ២ សង្កាត់ លេខ៤ក្រុង /ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕