ខេត្តតាកែវ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា មានជនជាតិចិនចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានជិះរថយន្តឈ្នួលក្នុងគោលបំណងចូលទឹកដីខេត្តតាកែវ ត្រូវបានប៉ូលិសស្រុកព្រៃកប្បាស ឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីសក្ក័ជនជាតិចិនមួយក្រុមមានគ្នា៩នាក់បានជិះរថយន្តឈ្នួលម៉ាកសាំយ៉ុង១៥កៅអីមួយគ្រឿងក្នុងគោលបំណងចូលមកទឹកដីខេត្តតាកែវ។
ដោយមានការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ លោកស្នងការនគរបាលខេត្តតាកែវ និង ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោកវីរសេនីយ៍ឯក ឡេង ប៊ុន ឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានដឹកនាំកម្លាំងចុះចាប់និងឃាត់ខ្លួនជនជាតិចិនបានចំនួន០៧នាក់ និងរត់រួចខ្លួនពីរនាក់ចូលក្នុងទឹកដីស្រុកកោះធំវិញ។ ករណីនេះបានកើតឡើងនៅចំនុច ភូមិជំនិក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែ មិនា ឆ្នាំ២០២១។
បច្ចុប្បន្នជនជាតិចិនចំនួន០៧នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបញ្ជូនទៅធ្វើចត្តាឡីសក្ក័នៅ សាលាគោរុកោសល្យខេត្តតាកែវ៕