ខេត្តព្រះសីហនុ និងរាជធានីភ្នុំពេញ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រៀបប្រដូចទៅនឹងក្បាល និងដងខ្លួន សត្វនាគ សំដៅលើគ្រឹះសេដ្ឋកិច្ចជាតិនោះ ពេលនេះមេរោគកូវីដ១៩ បាននិងកំពុងវាយលុកធ្ងន់ធ្ងរ។

ចំណែកខេត្តសៀមរាប ដែលជាកន្ទុយនាគសេដ្ឋកិច្ចនោះវិញ បានឈឺរ៉ាំរ៉ៃមកហើយចាប់តាំពីមេរោគកូវីដ១៩ផ្ទុះកាលដើមឆ្នាំ២០២០ ។ ក្រុមអ្នកតាមដានសេដ្ឋកិច្ចជសតិមួយចំនួន បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានទាញទម្លាក់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរជាងព្រឹត្តិការណ៍សហគមន៍០៣ និង ១៨ វិច្ឆិកា ២០២០ ។

ប្រសិនបើស្ថានភាពកូវីដ១៩ បន្តអូសបន្លាយ នៃសេដ្ឋកិច្ចជាតិនិងធ្លាក់ដុនដាបខ្លាំង ដែលនឹងអាចរាលដាលដល់ផ្នែកដទៃទៀត ៕