រាជធានីភ្នំពេញ៖ មានជនជាតិចិនម្នាក់ ឈ្មោះ ​LAI BINXIANG ភេទប្រុស កើតនៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ១៩៨៧​ កាន់លិខិតឆ្លងដែនលេខ EH5340113 បានចូលសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ហើយក៏ទទួលមរណភាព។

យោងតាមប្រភពព័មានបានឲ្យដឹងថា បុរសជនជាតិចិនដែលបានស្លាប់ខាងលើមានទីលំនៅស្ថិតក្នុងសណ្ឋាគារស៊ីលល័រ ទន្លេបាសាក់​ ​ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនជាតិចិនរូបនេះមកដល់នៅកម្ពុជា (ខេត្តព្រះសីហនុ)​ នៅថ្ងៃទី២៥​ ខែ តុលា ឆ្នាំ២០១៩ ជនជាតិ​ចិនរូបនេះត្រូវបានក្រសួងសុខាភិបាលប្រមូលសំណាក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន គាត់បានចូលមន្ទីរពេទ្យនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង ០៩:០០ ព្រឹក (នៅមន្ទីរពេទ្យនៅព្រែកព្នៅ)។

ប្រវត្តិនៃការឆ្លងមេរោគកូវីដ១៩ ទាក់ទងព្រឹត្តិការណ៍២០កុម្ភៈ នៅភ្នំពេញ។ យ៉ាងណាមិញបច្ចុប្បន្ននេះក្រុមគ្រូពេទ្យរបស់យើងកំពុងធ្វើការស៊ើបអង្កេតហើយ​​​ នឹងបញ្ជាក់ពីមូលហេតុនៃការស្លាប់ក្នុងពេលឆាប់ៗនេះ។

ក្នុងន័យនេះក្រសួងសុខាភិបាលសូមសំដែងនូវការអាណិតអាសូរនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅរាជធានីភ្នំពេញទាក់ទងនឹងករណីបុរសជនជាតិចិនម្នាក់បានទទួលមរណភាពក្នុងពេលចូលមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលនឹងជូនដំណឹងដល់ស្ថានទូតរបស់អ្នកជាផ្លូវការនៅពេលលទ្ធផលមន្ទីរពិសោធន៍និងការស៊ើបអង្កេតត្រូវបានបញ្ជាក់ សូមរង់ចាំ​តាម​ដាន​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​ជាបន្ត!​ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖